Vivo X21 នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅថ្ងៃទី 19 ខែមិនា Vivo V9 នឹងនៅប្រទេសឥណ្ឌានៅថ្ងៃទី 27 ខែមីនា

Vivo នឹងមានការរវល់ខ្លាំងនៅខែនេះព្រោះក្រុមហ៊ុនផលិតស្មាតហ្វូនចិន នឹងបង្ហាញឧបករណ៍ពីរ ម៉ូឌែល នៅត្រឹមខែមេសាខាងមុខនេះ។​ លើកទី 1 នៅថ្ងៃទី 19 ខែមីនានៅឯព្រឹត្តិការណ៍មួយនៅក្នុងប្រទេសកំណើតរបស់ខ្លួនវានឹងធ្វើបញ្ចេញ X21 ជាផ្លូវការ ។​ ដូចដែលបានបង្ហាញតាមរយៈឆានែលផ្លូវការរបស់ខ្លូននៅថ្ងៃនេះ។ អ្វីដែលអ្នកឃើញនៅឃ្លាខាងក្រោមនេះគឺជាការអញ្ជើញក្នុងព្រឹត្តការណ៍បង្ហាញថា X21 នឹងដើរតាមគន្លង Vivo X20 Plus UD ហើយភ្ជាប់មកជាមួយម៉ាស៊ីនស្កេនស្នាមម្រាមដៃនៅក្រោមអេក្រង់។


ទោះជាយ៉ាងណាក៏ដោយ, នោះហើយជាអ្វីដែលយើងដឹងពីវារហូតមកដល់ពេលនេះ, ចាប់តាំងពី X21 បានអវត្តមាន ពីការលេចធ្លាយថ្មីៗនេះ។  តាមរយៈឈ្មោះនេះយើងរំពឹងថាវានឹងក្លាយជាអ្នកស្នងបន្តនៃប្រភេទ X20 ។ សង្ឃឹមថាពត៌មានលំអិតបន្ថែមនឹងត្រូវបានបង្ហាញនៅប៉ុន្មានថ្ងៃខាងមុខទៀត បើមិនដូច្នេះទេយើងនឹងត្រូវរង់ចាំរហូតដល់ថ្ងៃទី 19 ខែមីនាដើម្បីដឹងច្បាស់ពីវា។


នៅក្នុងប្រទេសឥណ្ឌា vivo នឹងធ្វើការបញ្ចេញ V9 នៅថ្ងៃទី 27 ខែមីនានេះ បើយោងតាមរបាយការណ៍ពីឧបទ្វីបនេះ។ យើងបានឃើញ Vivo V9 ម្តងមុនពេលវាលេចឡើងនៅលើផ្ទាំងប៉ាណូនៅឥណ្ឌូនេស៊ី ទាំងមិនទាន់ត្រូវបានប្រកាស។ ទន្ទឹមនឹងនេះដែរសម្ភារៈផ្សព្វផ្សាយជាច្រើនទៀតសម្រាប់ V9 បានលេចឡើង ហើយអ្នកអាចមើលឃើញនៅខាងលើ និង ខាងក្រោមអត្ថបទនេះ។

V9 មានអេក្រង់លាដ មានរាងស្តើងស្អាត កាមេរ៉ាថតរូប 24 មេហ្គាភិចសែល និងមានកាមេរ៉ាខាងក្រោយពីរ។ V9 ត្រូវបានគេរំពឹងទុកថានឹងមានតម្លៃ 25 ម៉ឺន INR ដែលនឹងធ្វើឱ្យវាមានតម្លៃថ្លៃជាងម៉ូដែលមុន ៗ របស់វាគឺ V7 និង V7 + ដែលបានដាក់លក់រៀងគ្នា INR 18,990 និង INR 21,990 ។

Comments

Popular posts from this blog

How to Spot (and Avoid) Fake Android Apps in the Play Store

មុខងារថ្មីនៅក្នុង Windows 10 ដែលអាចជួយឲយើងបើក​ម៉ាស៊ីនកុំព្យូទ័របានលឿន (Turn on Fast Startup on Windows 10)

សូមណែនាំ កម្មវិធីកាត់ត វីឌីអូ ដ៏មានប្រជាប្រិយ (Sony Vegas Pro 15)